index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ

United Nation Framework Convention on Climate Change (UNFCCC)

អនុសញ្ញាដែលត្រូវបានធ្វើសេចក្តីព្រាងឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៩២ នៅទីក្រុងញូយ៉ក ហើយត្រូវបានចុះ ហត្ថលេខាដោយប្រទេសជាង១៥០ និងសហគមន៍អឺរ៉ុប នៅក្នុង កិច្ចប្រជុំកំពូលពិភពលោក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៩២ នៅទី ក្រុងរីយ៉ូដឺហ្សាណេរ៉ូ ហើយដែលបានចូលជាធរមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៩៤។

គោលបំណងចម្បងនៃអនុសញ្ញានេះគឺ ធ្វើឱ្យមាន"ស្ថិរ ភាពកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសនៅត្រឹមកម្រិត មួយដែលអាចទប់ស្កាត់ការរំខានប្រកបដោយគ្រោះថ្នាក់ ពីសកម្ម ភាពមនុស្សមកលើប្រព័ន្ធអាកាសធាតុ"។

អនុសញ្ញានេះចែងអំពីការប្តេជ្ញាចិត្តរបស់បណ្តាភាគីទាំងអស់។ ក្រោមអនុសញ្ញានេះ បណ្តាភាគីក្នុងឧបសម្ព័ន្ធ១ (គ្រប់ ប្រទេសដែលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍ និងប្រទេសមានសេដ្ឋកិច្ចអន្តរកាល) មានគោលដៅ បង្វែរការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលមិនស្ថិតនៅក្រោមពិធីសាម៉ុងរ៉េអាល់ មកនៅក្នុងកម្រិតឆ្នាំគោល១៩៩០ ឱ្យបាននៅត្រឹម ឆ្នាំ២០០០។ ឆ្នាំ១៩៩៧ អនុសញ្ញានេះបានអនុម័តឱ្យមានពិធីសារ ក្យុតូ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម