ប្រព័ន្ធទិន្នន័យអេឡិចត្រូនិកដែលកត់ត្រាការចេញលិខិតបញ្ជាក់ និងការបែងចែក ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែលបានបញ្ជាក់ ដល់អ្នកចូលរួមអនុវត្តគម្រោង។ ប្រព័ន្ធចុះបញ្ជីគម្រោងយន្តការអភិវឌ្ឍន៍ស្អាតត្រូវបានរក្សាទុកដោយលេខាធិការដ្ឋានយន្តការអភិវឌ្ឍន៍ស្អាត ហើយភ្ជាប់ទៅនឹងបញ្ជីថ្នាក់ជាតិនៃ បណ្តាប្រទេសក្នុងឧប សម្ព័ន្ធ១ តាមរយៈប្រព័ន្ធចុះបញ្ជីប្រតិបត្តិការអន្តរជាតិ (International Transaction Log: ITL) ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម