index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ការបង្កើតឡើងវិញ (នៃអថេរអាកាសធាតុ)

Reconstruction (of climate variable)

វិធីសាស្ត្រដើម្បីបង្កើតឡើងវិញនូវទិន្នន័យនៃអថេរអាកាសធាតុទៅតាមលក្ខណៈ សម្គាល់នៃពេលវេលានិង ទីកន្លែងពីអតីតកាលដែលបានមកពីឧបករណ៍ទស្សន៍ ទាយ។ឧបករណ៍ទស្សន៍ទាយនេះអាចជាទិន្នន័យកត់ត្រា ប្រសិនបើការបង្កើតឡើង វិញត្រូវបានប្រើប្រាស់ ដើម្បីបំពេញទិន្នន័យដែលនៅខ្វះចន្លោះ ឬអាចជាទិន្នន័យ ជំនួសប្រសិនបើការបង្កើតឡើងវិញត្រូវបានយកទៅប្រើប្រាស់ ដើម្បីបង្កើតអាកាស ធាតុនៃបុរាណកាលឡើងវិញ។ ក្នុងគោលបំណងនេះ បច្ចេកទេសខុសៗគ្នាត្រូវ បានបង្កើតឡើង ដូចជា វិធីសាស្រ្តដោយផ្អែកលើសមីការបន្ទាត់តម្រែតម្រង់លីនេអ៊ែ (រេក្រេស្យុងពហុអថេរលីនេអ៊ែ) វិធីសាស្រ្តបាយ៉េសមិនលីនេអ៊ែ និងវិធីសាស្រ្តប្រដូច (វិធីសាស្រ្តអាណាឡូក)។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម