index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

កូនយុគទឹកកក

Little Ice Age (LIA)

រយៈពេលមួយក្នុងសហស្សវត្សរ៍ទី២នៃគ្រិស្ដសករាជ ដែល​មាន​កំណើន​យ៉ាងខ្លាំង និងការរួមតូចមកវិញក្នុងកម្រិតមធ្យម​​នៃ​ភ្នំ​ទឹក​កក​​នៅចន្លោះពីឆ្នាំ ១៤០០ដល់១៩០០ ទាំងនៅអឌ្ឍគោលខាង​ជើង និងអឌ្ឍគោលខាងត្បូង។ ​ថេរវេលា​សម្រាប់​ភ្នំ​ទឹកកក​រីក​ធំ​មាន​ភាព​ខុសគ្នាទៅតាមតំបន់ ដូច្នេះពុំមាន ការកំណត់ពេលវេលានៃ កូនយុគ​ទឹកកក​ច្បាស់លាស់​ឡើយ​។         ម៉ូដែល​បច្ចុប្បន្នដែល​បានមកពីការ​បង្កើត​​​ឡើង​វិញ​នៃ​សីតុណ្ហភាព​មធ្យម​នៅ​អឌ្ឍ គោល​ខាង​ជើង​បង្ហាញ​ថា អំឡុងពេលត្រជាក់បំផុត​នៅ​អឌ្ឍគោលនោះ​អាច កើន​ឡើង​រវាងឆ្នាំ១៤៥០ដល់១៨៥០នៃគ្រិស្ដសករាជ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម