អង្គភាពអន្ដរជាតិនាំមុខសម្រាប់សិក្សាវាយតម្លៃការប្រែប្រួលអាកាសធាតុ ដែលត្រូវបានបង្កើតឡើងដោយកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) និង អង្គការឧតុនិយមពិភពលោក(WMO) ដើម្បីផ្ដល់ឲ្យពិភពលោកនូវ ទស្សនៈ វិទ្យាសាស្ដ្រច្បាស់លាស់ស្ដីពី បច្ចុប្បន្នភាពចំណេះដឹងអំពី ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ចសង្គម ដែលអាចកើត មាន។ IPCC គឺជាក្រុមអ្នកវិទ្យាសាស្ដ្រមួយ ដែលមានភារកិច្ច ពិនិត្យ និងវាយតម្លៃព័ត៌មានវិទ្យាសាស្ដ្របច្ចេកទេស និងសេដ្ឋកិច្ចសង្គមថ្មីៗបំផុតពាក់ព័ន្ធ នឹងការប្រែប្រួលអាកាសធាតុសម្រាប់ពិភពលោក។
មហាសន្និបាតសហប្រជាជាតិបានអនុម័តសកម្មភាពរបស់អង្គការឧតុនិ យមពិភពលោក WMO និងកម្មវិធីបរិស្ថានសហប្រជាជាតិ UNEP ក្នុងការ បង្កើត IPCC រួមគ្នា។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម