កំលុងពេលដែលត្រូវបានផ្ទៀងផ្ទាត់ និងចេញលិខិតបញ្ជាក់ជាផ្លូវការអំពី ការកាត់បន្ថយឧស្ម័នឬការស្រូបយកឧស្ម័នផ្ទះកញ្ចក់ដែលពាក់ព័ន្ធក្នុង គម្រោងយន្ដការអភិវឌ្ឍន៍ស្អាត ឬសកម្មភាពគម្រោងតាមផ្នែក(CPA) ដែល អាចអនុវត្ដបានដើម្បីទទួលបានលិខិតបញ្ជាក់ជាផ្លូវការពីការកាត់បន្ថយ ឧស្ម័នដែលបានបញ្ជាក់(CERs) ការកាត់បន្ថយការបញ្ចេញឧស្ម័នដែល បានបញ្ជាក់រយៈពេលវែង(ICERs) ឬការកាត់បន្ថយការបញ្ចេញឧស្ម័នដែល បានបញ្ជាក់បណ្ដោះអាសន្ន(tCERs)។
រយៈពេលដែលបានប្រើបា្រស់ក្នុងកំលុងពេលនៃការទទួលបានឥណទាន កាបូនសម្រាប់សកម្មភាពគម្រោង យន្ដការអភិវឌ្ឍន៍ស្អាត ឬសកម្មភាព គម្រោងតាមផ្នែក(CPA)ត្រូវបានកំណត់ដោយអនុលោមតាមវិធាន និងលក្ខ ខណ្ឌតម្រូវរបស់យន្ដការអភិវឌ្ឍន៍ស្អាត ហើយអាចនឹងបន្ដទៀតឬមានកាល កំណត់ដោយអនុលោមតាមវិធាន និងលក្ខខណ្ឌតម្រូវនោះ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម