គោលស្ដង់ដាមួយដែលបានបង្កើតដោយភាគីមួយឬភាគីមួយក្រុមនៅថ្នាក់ ជាតិ ថ្នាក់ក្រោមជាតិ ឬក្រុមនៃបណ្ដាប្រទេសនានា ជាជាងបង្កើតដោយ គម្រោងមួយ ដើម្បីជួយសម្រួលដល់ការគណនាបរិមាណឧស្ម័នផ្ទះកញ្ចក់ ដែលបានកាត់បន្ថយ និងបរិមាណស្រូបដោយអាងស្រូបកាបូន និង/ឬ សម្រួលដល់ការកំណត់ផលបន្ថែម សម្រាប់សកម្មភាពគម្រោងយន្ដការ អភិវឌ្ឍន៍ស្អាត ឬសកម្មភាពគម្រោងតាមកម្មវិធីក្នុងការធានាគុណភាពបរិស្ថាន។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម