គណនេយ្យមួយប្រភេទដែលមានគោលបំណងបញ្ជ្រាបវិធានការសុខុមាល ភាពសង្គមឲ្យទូលំទូលាយទៅក្នុងការសិក្សាម៉ាក្រូសេដ្ឋកិច្ច ដោយផ្ដោតលើ គោលនយោបាយសង្គម បរិស្ថាន និងអភិវឌ្ឍន៍។ គណនេយ្យបៃតង រួមបញ្ចូលទាំងការវាយតម្លៃគិតជារូបិយវត្ថុក្នុងបំណងគណនា "ផលិតផល ជាតិបៃតង” ដោយដកផលខូចខាតសេដ្ឋកិច្ចដោយសារធាតុបំពុលចេញពី ផលិតផលជាតិ និងប្រព័ន្ធគណនេយ្យដែលបញ្ចូលទំហំនៃការបំពុល ការបំ ផ្លាញ និងទិន្នន័យផ្សេងៗទៀតតាមបែបមិនមែនរូបិយវត្ថុ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម