“ពន្ធ” មានន័យថា ជាសួយ ឬអាករដែលប្រជានិករត្រូវបង់តាមកំណត់ ឬជាតាវកាលិកគិតជាប្រាក់កាស ដែលប្រមូលពីបុគ្គលឯកជននានាតាមរយៈអំណាចសាធារណៈ ជាលក្ខណៈស្ថាពរ និងគ្មានអ្វីជាថ្នូរ ក្នុងគោលបំណងដើម្បីបំពេញបន្ទុកសាធារណៈ។ ពន្ធត្រូវបានបែងចែក ជា ១៨ ប្រភេទ ដែលមានដូចជា៖ ពន្ធលើប្រាក់ចំណេញ ពន្ធរំដោះពន្ធលើប្រាក់ចំណេញ ពន្ធអប្បបរមា ពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស អាករលើតម្លៃបន្ថែម អាករពិសេសលើទំនិញនិងសេវាមួយចំនួន អាករលើផលរបរ ពន្ធលើឈ្នួលផ្ទះនិងដី ពន្ធតែមប្រិ៍ ពន្ធប៉ាតង់ ពន្ធប្រថាប់ត្រា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធសត្តឃាត ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ អាករស្នាក់នៅ អាករបំភ្លឺសាធារណៈ និងពន្ធលើអចលនទ្រព្យ។
ទំរាំលេចជារូបរាងឡើង នៅក្នុងសន្និសីទបណ្តាភាគីលើកទី ២១ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (ឬហៅកាត់ថា COP21) កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ (តទៅនេះហៅថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស) គឺជាគំនិតផ្តួចផ្តើមមួយ ដែលបានចាក់ឬស ចាក់គល់តាំងពីឆ្នាំ ១៩៧៩ ពោល វាគឺជាចំណុចចាប់ផ្ដើមក្នុងការរៀបចំឲ្យមាន សន្និសីទកំពូលថ្នាក់ការទូតស្តីពីអាកាសធាតុពិភពលោកលើកទី ១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ សមិទ្ធផលដំបូងនៃកិច្ចខិតខំប្រឹងប្រែង បានស្ដែងឡើងជាបន្តបន្ទាប់តាមរយៈការអនុម័តនូវ អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងរីយ៉ូ នៃប្រទេសប្រេស៊ីល នៅឆ្នាំ ១៩៩២ (United Nations Framework Convention on Climate Change (UNFCCC)) ព្រមទាំងការអនុម័តនូវពិធីសារទីក្រុងក្យូតូ (Kyoto Protocol) នៅឆ្នាំ ១៩៩៧។
ព្រឹត្តការណ៍ស្តីពីការប្រកាសដកខ្លួនទៅថ្មីៗ របស់ប្រទេសរុស្សីជាប្រទេស ហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court : ICC) និងក្រោយពីមានការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ប្រទេសនានាដែលជាសមាជិក ទៅលើតុលាការនេះ ធ្វើឲ្យយើងចោទជាសំណួរអំពីប្រសិទ្ធភាព នៃយន្តការច្បាប់ព្រហ្មទណ្ឌអន្តរជាតិ និង អនាគតនៃតុលាការព្រហ្មទណ្ឌលំដាប់ពិភពលោកមួយនេះ។
បញ្ហានៃការដំឡើងថ្លៃជួលបន្ទប់ស្នាក់នៅ សម្រាប់សិស្ស និស្សិត និងកម្មករជាដើម តែងតែកើតមានឡើងជាញឹកញាប់ដោយមានការអះអាងពី «សហជីព និង កម្មករមួយចំនួនថាម្ចាស់ផ្ទះភាគច្រើន បានបង្កើនថ្លៃឈ្នួល ជាប្រចាំតាមអំពើចិត្ត ខណៈដែល កម្មករកាត់ដេរ ចាប់ផ្តើមទទួលបានការដំឡើងប្រាក់ឈ្នួលមួយ កម្រិតនោះ»។ ដោយសារបញ្ហានេះ ច្បាប់ «ស្តីពីភតិសន្យាពិសេស» ត្រូវបានតាក់តែង និងត្រូវបានអនុម័ត កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីការពារកុំឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលក្នុងរយៈពេល ២ ឆ្នាំ សម្រាប់អ្នកដែលមានចំណូលទាប ដូចជាកម្មករ សិស្ស និងនិស្សិត។ ជាងនេះទៅទៀត ច្បាប់នេះ គឺជាមធ្យោបាយមួយដែលអាចជួយសម្រាលបន្ទុកចំណាយរបស់អ្នក ដែលមានចំណូលទាបបានប្រសើរជាងមុន។