categories
Categories > ជំនួយស្មារតី

តំបន់ប្រាសាទសំបូរព្រៃគុក ៖ សញ្ញាណនៃបេតិកភណ្ឌពិភពលោកក្នុងក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ

ដោយ ផល ពិសាល, 18-07-2017 , , ប្រភេទ : ជំនួយស្មារតី

ជំនួយស្មារតី៖ សង្ខេបប្រភេទពន្ធទាំង ១៨ ដែលអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយ ឃឹម ឧត្តម, 12-02-2017 , , ប្រភេទ : ជំនួយស្មារតី

“ពន្ធ”  មានន័យថា ជាសួយ ឬអាករដែល​ប្រជានិករត្រូវបង់តាមកំណត់ ឬជា​តាវកាលិក​គិត​ជា​ប្រាក់កាស ដែល​ប្រមូលពី​បុគ្គល​ឯកជន​នានា​តាមរយៈ​អំណាច​សាធារណៈ ជា​លក្ខ​ណៈ​​ស្ថាពរ​ និង​គ្មានអ្វី​ជា​ថ្នូរ ក្នុង​គោលបំណង​ដើម្បី​បំពេញបន្ទុក​សាធារណៈ។ ពន្ធត្រូវបានបែងចែក ជា ១៨ ប្រភេទ ដែលមានដូចជា៖ ពន្ធ​លើ​ប្រាក់ចំណេញ ពន្ធរំដោះពន្ធលើប្រាក់ចំណេញ ពន្ធអប្បបរមា ពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស អាករលើតម្លៃ​បន្ថែម អាករពិសេសលើទំនិញនិងសេវាមួយចំនួន អាករលើផលរបរ ពន្ធលើឈ្នួលផ្ទះនិងដី ពន្ធតែមប្រិ៍ ពន្ធ​ប៉ាតង់ ពន្ធប្រថាប់ត្រា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធសត្តឃាត ពន្ធលើមធ្យោបាយដឹកជញ្ជូន និង​យានជំនិះ​​គ្រប់ប្រភេទ អាករស្នាក់នៅ អាករបំភ្លឺសាធារណៈ និងពន្ធលើអចលនទ្រព្យ។

ជំនួយស្មារតី៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ

ដោយ ផល ពិសាល, 19-01-2017 , , ប្រភេទ : ជំនួយស្មារតី

ទំរាំលេចជារូបរាងឡើង នៅក្នុងសន្និសីទបណ្តាភាគីលើកទី ២១ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ​ស្តីពីការប្រែប្រួលអាកាសធាតុ (ឬហៅកាត់ថា COP21) កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួល​អាកាសធាតុ (តទៅនេះហៅថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស) គឺជាគំនិតផ្តួចផ្តើមមួយ ដែលបានចាក់ឬស ចាក់គល់តាំងពីឆ្នាំ ១៩៧៩ ពោល វាគឺជាចំណុចចាប់ផ្ដើមក្នុងការរៀបចំឲ្យមាន សន្និសីទកំពូលថ្នាក់ការទូត​ស្តីពីអាកាសធាតុពិភពលោកលើកទី ១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ សមិទ្ធផលដំបូងនៃកិច្ចខិតខំ​ប្រឹងប្រែង បានស្ដែងឡើងជាបន្តបន្ទាប់តាមរយៈការអនុម័តនូវ អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការ​ប្រែប្រួលអាកាសធាតុ នៅទីក្រុងរីយ៉ូ នៃប្រទេសប្រេស៊ីល នៅឆ្នាំ ១៩៩២ (United Nations Framework Convention on Climate Change (UNFCCC)) ព្រមទាំងការអនុម័តនូវពិធីសារទីក្រុងក្យូតូ (Kyoto Protocol) នៅឆ្នាំ ១៩៩៧។

តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងបរិបទនៃការដកខ្លួនរបស់ប្រទេសរុស្សី ចេញពីរដ្ឋហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម

ដោយ ឡុង សារ៉ាពេជ្រ, 29-12-2016 , , ប្រភេទ : ជំនួយស្មារតី

ព្រឹត្តការណ៍ស្តីពីការប្រកាសដកខ្លួនទៅថ្មីៗ របស់ប្រទេស​រុស្សីជាប្រទេស ហត្ថលេខី​នៃលក្ខន្តិកៈ​ទីក្រុងរ៉ូម ស្តីពីការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court : ICC) និង​ក្រោយពីមានការរិះគន់ជាបន្តបន្ទាប់​ពីសំណាក់ប្រទេសនានាដែលជាសមាជិក ទៅលើតុលាការនេះ ធ្វើឲ្យយើង​ចោទជាសំណួរអំពីប្រសិទ្ធភាព នៃយន្តការច្បាប់​ព្រហ្មទណ្ឌអន្តរជាតិ និង អនាគតនៃតុលាការព្រហ្មទណ្ឌលំដាប់​ពិភពលោកមួយនេះ​។​

ជំនួយស្មារតី ៖ ច្បាប់ស្តីពីភតិសន្យាពិសេស ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥

ដោយ ពេជ្រ ស្រីរតនៈ, 18-12-2016 , , ប្រភេទ : ជំនួយស្មារតី

បញ្ហានៃការដំឡើងថ្លៃជួលបន្ទប់ស្នាក់នៅ សម្រាប់សិស្ស និស្សិត និងកម្មករជាដើម តែងតែកើតមានឡើងជាញឹកញាប់ដោយមានការអះអាងពី «សហជីព និង​ កម្មករមួយចំនួនថាម្ចាស់ផ្ទះភាគច្រើន បានបង្កើនថ្លៃឈ្នួល​ ជាប្រចាំតាមអំពើចិត្ត​ ខណៈ​​ដែល ​កម្មករ​កាត់ដេរ ចាប់ផ្តើមទទួលបានការដំឡើងប្រាក់ឈ្នួលមួយ កម្រិតនោះ​​»។ ​​ដោយសារបញ្ហានេះ ច្បាប់ «ស្តីពីភតិសន្យាពិសេស» ត្រូវបានតាក់តែង និងត្រូវ​​បាន​អនុម័ត កាលពីថ្ងៃទី០៦ ​ខែកក្កដា ឆ្នាំ២០១៥ ​​​ដើម្បីការពារកុំឲ្យម្ចាស់ផ្ទះ​ជួ​ល​ដំឡើងថ្លៃឈ្នួលក្នុង​រយៈពេល ២ ឆ្នាំ សម្រាប់អ្នកដែលមានចំណូលទាប ដូចជាកម្មករ សិស្ស និងនិស្សិត។ ជាងនេះទៅទៀត ច្បាប់នេះ គឺ​ជា​មធ្យោបាយមួយដែលអាចជួយសម្រាលបន្ទុកចំណាយរបស់អ្នក ដែលមានចំណូលទាបបានប្រសើរជាងមុន។