ថាមពលដែលបញ្ចេញពីព្រះអាទិត្យមកដល់ផ្ទៃផែនដី ក្នុងទម្រង់ជាពន្លឺមើលឃើញ កាំរស្មីជំហានរលកខ្លី និងពន្លឺក្បែរកាំរស្មីស្វាយអ៊ុលត្រា។
ថាមពលពន្លឺព្រះអាទិត្យមានសារៈសំខាន់ណាស់សម្រាប់រុក្ខជាតិធ្វើរស្មីសំយោគ និងបំប្លែងទឹកក្នុងទម្រង់ពីរាវ ទៅជាចំហាយ ដែលជាផ្នែកមួយនៃវដ្តទឹក។ល។ គេប្រើ កោសិកាផូតូអគ្គិសនីដើម្បីបំប្លែងថាមពលពន្លឺព្រះអាទិត្យឲ្យទៅជាថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងផ្កាយរណប និងនៅតំបន់ដាច់ស្រយាល។ គេក៏ប្រើប្រាស់ថាម ពលពន្លឺព្រះអាទិត្យសម្រាប់កម្ដៅទឹក ប្រើប្រាស់ក្នុងផ្ទះនៅប្រទេសត្រជាក់ និងនៅក្នុងម៉ា ស៊ីនចំហាយខ្លះសម្រាប់បង្វិលជនិតាអគ្គិសនី។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម