index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ផែនទឹកកក

Glacier

គំនរផ្ទាំងដែនទឹកកកមាននៅគ្រប់រដូវនិងកើតពីលំណែនព្រឹល ដែលបង្ហាញ ពីភស្តុតាងនៃលំហូរអតីតកាល​ ឬបច្ចុប្បន្នកាល (តាមរយៈការប្រែរូបរាងខាងក្នុង និង/ឬការរំអិលនៅផ្នែកខាងក្រោម) ហើយការជាប់​ក្នុង​ស្ថានភាពបែបនេះ គឺ ដោយសារការសង្កត់និងកម្លាំងកកិតនៃផ្ទៃបាត។

ផែនទឹកកកមួយអាចនៅស្ថិតស្ថេរបានដោយសារកំណើនគំនរនៃព្រឹលនៅរយៈ កម្ពស់ខ្ពស់ និងអាចមាន​តុល្យភាពរវាងការរលាយទឹកកកនៅរយៈកម្ពស់ទាប និង/ឬការហូរចូលមហាសមុទ្រ។ គំនរផ្ទាំងទឹកកក​មាន​ប្រភពជាមួយផែនទឹកកក ដែលមានទំហំប៉ុនទ្វីបណាមួយ ត្រូវបានហៅថាស្រទាប់ទឹកកក។ គ្រប់គំនរផ្ទាំង​ទឹកកកទាំងអស់ក្រៅពីស្រទាប់ទឹកកកត្រូវបានហៅថាផែនទឹកកក

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម