វិសាលភាពដែលអាចទស្សន៍ទាយបានពីស្ថានភាពរបស់ប្រព័ន្ធមួយសម្រាប់ពេលអនាគត ដោយផ្អែកលើចំណេះដឹងអំពីស្ថានភាពបច្ចុប្បន្ននិងអតីតកាលរបស់ប្រព័ន្ធនោះ។
ជាទូទៅ ដោយសារចំណេះដឹងអំពីស្ថានភាព អតីតកាល និងអនាគតនៃប្រព័ន្ធអាកាស ធាតុ មិនមានលក្ខណៈសុក្រឹត ក៏ដូចជាម៉ូដែលដែលប្រើប្រាស់ចំណេះដឹងនេះដើម្បីបង្កើត ការទស្សន៍ទាយអាកាសធាតុ និងដោយប្រព័ន្ធអាកាសធាតុមិនលីនេអ៊ែ និងមានភាពស្មុក ស្មាញ ដូច្នេះភាពអាចទស្សន៍ទាយបាននៃប្រព័ន្ធអាកាសធាតុនោះក៏ មានកម្រិតដែរ។ សូម្បី ម៉ូដែលនិងការសង្កេតដែលមានភាពសុក្រឹតក៏ដោយ ក៏ការទស្សន៍ទាយអំពីប្រព័ន្ធមិនលី នេអ៊ែនោះអាចនៅមានកម្រិតដែរ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម