សក្តានុពលដែលអាចកើតឡើងនៃបាតុភូត និន្នាការឬផលប៉ះពាល់រូបវន្តដែលបង្កឡើង ដោយធម្មជាតិឬដោយសកម្មភាពមនុស្សបង្កឱ្យបាត់បង់ជីវិត មានរបួស ប៉ះពាល់សុខភាព ក៏ដូចជាខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ របរចិញ្ចឹមជីវិត ការផ្តល់ សេវាកម្ម និងធនធានបរិស្ថាន។ ឧទាហរណ៍ៈ គ្រោះទឹកជំនន់ ភាពរាំងស្ងួត...។ ពាក្យថា មុខសញ្ញាគ្រោះថ្នាក់ភាគច្រើនសំដៅលើបាតុភូតរូបឬនិន្នាការដែលទាក់ទងនឹងអាកាស ធាតុ ឬផលប៉ះពាល់រូបវន្ត។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម