គំរូតារាងជាតួលេខនៃប្រព័ន្ធអាកាសធាតុ ដែលផ្អែកលើលក្ខណៈរូប គីមី និងជីវៈនៃ សមាសភាគរបស់ ប្រព័ន្ធអាកាសធាតុ អន្តរកម្មរបស់សមាសភាគទាំងនោះ និងដំណើរការ ឆ្លើយតប ដោយរួមបញ្ចូលលក្ខណៈដែលស្គាល់ទាំងអស់ឬខ្លះៗ។ ប្រព័ន្ធអាកាសធាតុនេះ អាចតាងដោយម៉ូដែលមានលក្ខណៈស្មុគស្មាញខុសគ្នាពោលគឺ សម្រាប់សមាសភាគឬបង្គុំ សមាសភាគណាមួយ ធ្វើឱ្យគេអាចកំណត់វិសាលគមន៍ឬលំដាប់នៃម៉ូដែលទៅតាមចំនួន កត្តារូប ដែលតំណាងឱ្យវិសាលភាពនៃដំណើរការរូបសាស្ត្រ គីមីសាស្ត្រ ជីវសាស្ត្រ ឬ កម្រិតប៉ារ៉ាម៉ែត្រជាក់ស្តែង។ ម៉ូដែលអាកាសធាតុត្រូវបានប្រើប្រាស់ជាឧបករណ៍សិក្សា ស្រាវជ្រាវ ដើម្បីធ្វើការបង្ហាញត្រាប់ពីអាកាសធាតុ ហើយសម្រាប់គោលបំណងប្រតិបត្តិ រួមទាំងការទស្សន៍ទាយអាកាសធាតុ ប្រចាំខែ ប្រចាំរដូវ និងប្រចាំឆ្នាំ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម