រហោស្ថានកម្ម
Desertification
ការរេចរឹល
គុណភាពដីក្នុងតំបន់ស្ងួត តំបន់កណ្ដាលស្ងួត និងតំបន់ស្ងួតសើមបង្គួរ ដែលបណ្ដាលមកពីកត្ដាផ្សេងៗគ្នា រួមបញ្ចូលទាំងការប្រែប្រួលអាកាសធាតុ និង
សកម្មភាពមនុស្ស។ ជាងនេះទៅទៀត តាមអនុសញ្ញាសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំង
រហោស្ថានកម្មបានកំណត់និយមន័យការរេចរឹលគុណភាពដី ថាជាការថយចុះ ឬ បាត់បង់
ផលិតភាពជីវសាស្ត្រ ឬ សេដ្ឋកិច្ច និងភាពសាំញុំានៃដីដំណាំដែលពឹងផ្អែកទឹកភ្លៀង ដីដំណាំដែលមានប្រព័ន្ធស្រោចស្រពវាលស្មៅ
ព្រៃឈើ និងគម្ពោធព្រៃ នៅក្នុងតំបន់ស្ងួត តំបន់ពាក់កណ្ដាលស្ងួត និងតំបន់សើមបង្គួរ ដោយសារការ ប្រើប្រាស់ដី ដំណើការមួយ ឬបង្គុំដំណើរ ការច្រើនពី
សកម្មភាពមនុស្ស និងរបៀបនៃការតាំងទីលំនៅ ដូចជា (i) សំណឹក ដីបង្កដោយខ្យល់ និង/ឬទឹក (ii) ការខូតខាតលក្ខណៈរូបគីមី និងជីវសាស្រ្ដ ឬ សេដ្ឋកិច្ចនៃដី (iii) ការបាត់បង់រុក្ខជាតិធម្មជាតិរយៈពេលវែង។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម