រំភាយរស្មីក្រហមអាំងហ្រ្វាកម្តៅ
Thermal infrared radiation
រំភាយរស្មីដែលភាយចេញពីផ្ទៃផែនដី
បរិយាកាស និងពពក ហើយដែលគេ អាចហៅផងដែរថា
រំភាយរស្មីពីដែនដីគោកឬកាំរស្មីជំហានរលកវែង។
រំភាយរស្មីនេះមានលក្ខណៈខុសពី
រំភាយរស្មីក្បែរអាំងហ្រ្វា ដែលជាផ្នែកមួយនៃជំហានរលកពន្លឺព្រះអាទិត្យ។ ជាទូទៅ
រំភាយរស្មីក្រហមអាំងហ្រ្វាមានជំហាន រលកវែងជាងជំហានរលកពណ៌ក្រហមនៅក្នុងផ្នែកនៃបាច់ពន្លឺមើលឃើញ។ ជំហានរលក
រំភាយរស្មីក្រហមអាំងហ្រ្វាកម្តៅខុសពី
រំភាយរស្មីជំហានរលកខ្លី ឬ
រំភាយរស្មីព្រះអាទិត្យ ដោយសារតែភាពខុសគ្នានៃសីតុណ្ហភាពរវាងព្រះអាទិត្យ និងប្រព័ន្ធបរិយាកាសផែនដី។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម