index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

បរិយាកាស

Atmosphere

ស្រទាប់ឧស្ម័នច្រើនជាន់ដែលគ្របដណ្តប់ជុំវិញផែនដី។

បរិយាកាសស្ងួតផ្សំស្ទើរទាំងស្រុងពីល្បាយនៃឧស្ម័នអាសូត៧៨,១% នៃល្បាយគិតជា មាឌ អុកស៊ីសែន២០,៩% នៃល្បាយគិតជាមាឌ និងឧស្ម័នកម្រ មួយចំនួនទៀត ដូចជា អាកុង០,៩៣%នៃល្បាយគិតជាមាឌ អេល្យូម និងឧស្ម័នផ្ទះកញ្ចក់ ដូចជាឧស្ម័នកាបូ​និក ០,០៣៥%នៃល្បាយគិតជាមាឌ និងអូសូន។ល។ លើសពីនេះបរិយាកាសក៏ផ្សំឡើង ពីចំហាយទឹក ដែលជាឧស្ម័នផ្ទះកញ្ចក់មួយប្រភេទមានបរិមាណប្រែប្រួលខ្លាំង ប៉ុន្តែមាន ប្រមាណ១%ប៉ុណ្ណោះ។

បរិយាកាសក៏ផ្សំឡើងពីពពកនិងអាអេរ៉ូសូលផងដែរ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម