សមាសភាគមួយនៃប្រព័ន្ធអាកាសធាតុក្រៅពីបរិយាកាសដែលមានសមត្ថភាពស្តុក ទុកប្រមូលផ្ដុំឬបញ្ចេញសារធាតុដែលពាក់ព័ន្ធដូចជា កាបូនឧស្ម័នផ្ទះកញ្ចក់ប្រភេទ មួយណាឬបុរេករប្រភេទណាមួយ។
ឧទាហរណ៍មហាសមុទ្រដីនិងព្រៃឈើគឺជាអាងបង្ខាំងនៃសារធាតុនានាដែលមានជាអាទិ៍កាបូន ។
អាង ( Pool ) មានន័យសមមូលទៅនឹងអាងបង្ខាំង។ ប៉ុន្តែទូទៅ អាងរួមបញ្ចូលទាំង បរិយាកាស។
បរិមាណច្បាស់លាស់ នៃសារធាតុពាក់ព័ន្ធក្នុងអាំងបង្ខាំងក្នុងពេលវេលាជាក់លាក់ ណាមួយហៅថា បង្ខាំង ( strock ) ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម