index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ឧស្ម័នកាបូនិក

Carbon dioxide (CO2)

ឧស្ម័នក្នុងបរិយាកាសផែនដីដែលកើតឡើងដោយធម្មជាតិ និងដោយសារការដុត ឥន្ធនៈហ្វូស៊ីល ( ប្រេងកាត ឧស្ម័នធ្យូងថ្ម... ) ការដុតជីវម៉ាសនិងការប្រែប្រួលការប្រើ ប្រាស់ដី និងដំណើរការឧស្សាហកម្ម ហើយជាឧស្ម័នផ្ទះកញ្ចក់ ចម្បងដែលបង្កឡើង ដោយសកម្មភាពមនុស្ស និងឥទ្ធិពលមកលើតុល្យភាពនៃចំណាំងផ្លាតនៃរំភាយរស្មី ព្រះអាទិត្យមកលើផែនដី។

ឧស្ម័នកាបូនិក គឺជាឧស្ម័នគោលដែលត្រូវបានប្រើប្រាស់សម្រាប់ប្រៀបធៀប ការវាស់ឧស្ម័នដ៏ទៃទៀត ដូច្នេះឧស្ម័នកាបូនិកមានសក្ដានុពលកម្ដៅសកលស្មើ១។

 ឧស្ម័នកាបូនិកជាសមាសធាតុដែលម៉ូលេគុលរបស់វាកើតឡើងដោយមូយអាតូមកាបូន និងពីរអាតូមអុកស៊ីសែន។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម