អនុបាតរវាងការប្រើប្រាស់ថាមពលនិងទិន្នផលសេដ្ឋកិច្ច ឬទិន្នផលរូបវន្ត។នៅ ថ្នាក់ជាតិ អាំងតង់ស៊ីតេថាមពលគឺជាអនុបាតនៃការប្រើប្រាស់ថាមពលបឋមក្នុងស្រុក សរុប ឬការប្រើប្រាស់ថាមពលចុងក្រោយ ជាមួយនឹងផលិតផលក្នុងស្រុកសរុប។ អាំងតង់ស៊ីតេថាមពលកាន់តែទាប បង្ហាញថាការប្រើប្រាស់ថាមពលកាន់តែមាន ប្រសិទ្ធិផលខ្ពស់។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម