កសិកម្មដែលប្រើវិធីសាស្រ្តដើម្បីគ្រប់គ្រងកសិប្រព័ន្ធអេកូឡូស៊ី សម្រាប់កែលម្អ និង រក្សាចីរភាពនៃផលិតភាពបង្កើនផលចំណេញ និងសន្តិសុខស្បៀង ដោយមានការ ថែរក្សានិងធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានធនធាន និងបរិស្ថាន។
កសិកម្មអភិរក្សផ្សាភ្ជាប់ដោយគោលការណ៍សំខាន់៣គឺ ការរំខានដីបែបមេកានិក ជាបន្តបន្ទាប់ក្នុងកម្រិតអប្បបរមា គម្របដីសរីរាង្គអចិន្រ្តៃយ៍និងពិពិធកម្មប្រភេទដំណាំ នានាដែលបានដាំដុះតាមរដូវកាល និង/ឬដំណាំពាក់ព័ន្ធ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម