ការប្រែប្រួលស្ថានភាពអាកាសធាតុដែលអាចកំណត់អត្តសញ្ញាណបាន (តាមរយៈ ការ វិភាគស្ថិតិ)តាមរយៈការប្រែប្រួលតួលេខមធ្យមនិងតួលេខអថេរ នៃអាកាសធាតុ ហើយ ការប្រែប្រួលនោះបន្តកើតឡើងក្នុងរយៈពេលវែងជាច្រើន ទសវត្សរ៍ឬ យូរ ជាងនេះ។
ការប្រែប្រួលអាកាសធាតុអាចបណ្តាលមកពីដំណើរផ្ទៃក្នុងរបស់ធម្មជាតិកម្លាំងជំ រុញពីខាងក្រៅការប្រែប្រួលរយៈពេលវែងនៃសមាសភាពបរិយាកាស ឬសកម្មភាព មនុស្ស ដូចជា ការប្រើប្រាស់ដី ការបញ្ចេញឧស្ម័នពីរោងចក្រជាដើម។ ក្នុងមាត្រា ១នៃអនុសញ្ញា ក្របខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុបាន ឱ្យនិយមន័យ ការប្រែប្រួល អាកាសធាតុជា “ការប្រែប្រួលអាកាសធាតុដែល ជាប់ទាក់ទងដោយផ្ទាល់ ឬដោយប្រយោលទៅនឹងសកម្មភាពមនុស្ស ដែលធ្វើឱ្យ ផ្លាស់ប្តូរសមាសភាព បរិយាកាស ពិភពលោក និងការបន្ថែមលើការប្រែប្រួល អាកាសធាតុដោយសារធម្មជាតិ ដែលសង្កេតឃើញក្នុងរយៈពេលប្រហាក់ប្រហែលគ្នា ”។ អនុសញ្ញានេះបញ្ជាក់ពីភាព ខុសគ្នារវាងការប្រែប្រួលអាកាសធាតុពីសកម្មភាព មនុស្ស ដែលបណ្តាលឱ្យផ្លាស់ប្តូរ សមាសភាពបរិយាកាសនិងអថេរអាកាសធាតុពី ធម្មជាតិ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម