ការចាត់ចែង សកម្មភាព និងការប្រើប្រាស់ធនធានសម្រាប់ប្រភេទគម្របដីណាមួយ (បណ្តុំសកម្មភាពរបស់មនុស្ស)និង/ឬការគ្រប់គ្រងដីសង្គមនិងសេដ្ឋកិច្ចដូចជា ការដាំ ស្មៅ ការដកហូតឈើ និងការអភិរក្ស ព្រមទាំងការគ្រប់គ្រងដីដោយ សារមនុស្ស ដែលអាចនាំឱ្យមានការប្រែប្រួលគម្របដី។ការប្រែប្រួលគម្របដី និងការ ប្រើប្រាស់ដី អាចមាន ផលប៉ះពាល់លើអាលបេដូផ្ទៃដី រំហួត រំភាយចំហាយទឹក ប្រភព និង អាងស្រូបឧស្ម័នផ្ទះកញ្ចក់ឬលក្ខណៈផ្សេងទៀតនៃប្រព័ន្ធអាកាសធាតុ ដូច្នេះវាអាច មានកម្លាំងរំភាយរស្មី និង/ឬឥទ្ធិពលផ្សេងទៀតមកលើអាកាសធាតុក្នុង តំបន់ ឬសកលលោក។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម