index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ចំហាយទឹក

Water vapor

 ទឹកនៅក្នុងបរិយាកាស ក្នុងសណ្ឋានជាឧស្ម័ន និងជាប្រភេទ ឧស្ម័ន ផ្ទះកញ្ចក់មួយសំបូរជាងគេ ហើយដែលជាផ្នែក​សំខាន់​មួយ​​នៃផលផ្ទះកញ្ចក់ ធម្មជាតិ។​
ទោះបីជាមនុស្សមិនមែនជាអ្នកបង្កើនកំហាប់ចំហាយទឹកតាម​រយៈការ បញ្ចេញផ្ទាល់ក៏ដោយ ក៏ប៉ុន្ដែចំហាយទឹករួមចំណែកក្នុង​ការបង្កើនផល ផ្ទះកញ្ចក់ ដោយសារឥទ្ធិពលកម្ដៅឧស្ម័នផ្ទះ​កញ្ចក់​​នាំឲ្យផលតបចំហាយ ទឹកវិជ្ជមាន។​ បន្ថែមពីលើតួនាទី​ជា​ឧស្ម័នផ្ទះកញ្ចក់ធម្មជាតិ ចំហាយទឹកក៏ មានឥទ្ធិពល​មកលើ​សីតុណ្ហភាព​ផែនដីផងដែរ ពីព្រោះចំហាយទឹកច្រើន លើសលប់​ក្នុង​បរិយាកាស បង្កទៅជាពពក បង្កើតបានជាទឹកកក តំណក់​ទឹក​​ និងទឹកភ្លៀង។​

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម