ការពិសោធអាកាសធាតុដែលមានលំនឹង គឺជាការពិសោធមួយដែលអនុញ្ញាត ឱ្យម៉ូដែល អាកាសធាតុមួយអាចកែតម្រូវទៅតាមការប្រែប្រួលកម្លាំងរំភាយរស្មីបាន ទាំងស្រុង។ ការពិសោធបែបនេះផ្តល់ព័ត៌មានអំពីភាពខុសគ្នារវាងស្ថានភាពដំបូង និងចុងក្រោយនៃម៉ូដែលអាកាសធាតុប៉ុន្តែមិនមានប្រតិកម្មតបតាមកាលឡើយ។ផ្ទុយមកវិញ ប្រសិនបើ គេឱ្យកម្លាំងរំភាយរស្មីនេះវិវត្តបន្តិចម្តងៗទៅតាមចំហាកបញ្ចេញ ឧស្ម័នដែលបាន កំណត់នោះប្រតិកម្មតបតាមកាលនៃម៉ូដែលអាកាសធាតុនឹង ត្រូវយកមកវិភាគ។ ការពិសោធបែបនេះហៅថា “ការពិសោធអាកាសធាតុគ្មាន លំនឹង”។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម