ការគន់គិតជាមុនអំពីការឆ្លើយតបនៃប្រព័ន្ធអាកាសធាតុ ទៅនឹងចំហាកការបញ្ចេញ ឧស្ម័ននាពេលអនាគត ឬចំហាកកំហាប់ឧស្ម័នផ្ទះកញ្ចក់និងអាអេរ៉ូសូល ជាទូទៅ បានមកពីការប្រើប្រាស់ម៉ូដែលអាកាសធាតុ។ ការព្យាករអាកាសធាតុខុសពី ការ ទស្សន៍ទាយអាកាសធាតុព្រោះថាការព្យាករអាកាសធាតុពឹងផ្អែកលើចំហាកបញ្ចេញឧស្ម័ន/កំហាប់ឧស្ម័ន/កម្លាំងរំភាយរស្មីដែលបានប្រើប្រាស់ដោយផ្អែកលើការសន្មតដូចជាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យានាពេលអនាគតដែលអាចឬ មិន អាចដឹងបាន។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម