ដំណើរការវាយតម្លៃហានិភ័យលើគម្រោងដែលត្រួវបានធ្វើឡើងនិងធ្វើឱ្យមានសុពលភាពជាបន្តបន្ទាប់ ដោយអង្គភាពឯករាជ្យទទួលស្គាល់ស្តង់ដាកាបូនស្ម័គ្រចិត្ត។
ដោយផ្អែកលើការវាយតម្លៃនេះ អ្នកផ្តល់សុពលភាពឬអ្នកផ្ទៀងផ្ទាត់ អាចកំណត់ ពីកម្រិតហានិភ័យរបស់គម្រោងនិងភាគរយឥណទានកាបូន របស់គម្រោងដែលត្រួវ ផ្ទេរទៅក្នុងគណនីបម្រុងអាងបង្ខាំងនៃការផ្តល់ឥណទានដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈវិស័យកសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម