ការស្រូបទុកនិងការបង្ខាំងកាបូនពីបរិយាកាសនៅក្នុងអាងស្រូបកាបូន (ដូចជា មហាសមុទ្រ ព្រៃឈើ ឬដី) តាមរយៈដំណើរការរូបសាស្ត្រឬជីវសាស្ត្រ ដូចជា រស្មីសំយោគ។ជាគោលការណ៍ ការស្រូបទុកកាបូនសំដៅលើការបង្ខាំងទុកកាបូន បើពុំនោះទេវានឹងបញ្ចេញទៅបរិយាកាស។ វិធីសាស្ត្រនៃការអភិវឌ្ឈនិងការរកឃើញ មានបីសំខាន់ក្នុងស្ថានភាពផ្សេងៗគឺ៖ទី១ បង្ខាំងរយៈពេលខ្លីនៅក្នុងជីវមណ្ឌល ដែន ដីគោក ជាទីដែលរុក្ខជាតិស្រូបយកឧស្ម័នកាបូនិក ហើយបង្ខាំងទុកក្នុងជីវម៉ាស និងក្នុងដី ទី២ ការបង្ខាំងរយៈពេលវែងនៅក្នុងដីត្រូវបានរកឃើញ តាមរយៈ ការ បូមបញ្ចូលឧស្ម័នកាបូនិកទៅក្នុងអាងដែលមានស្រាប់ឬខួងជីកជ្រៅ ទៅក្នុង ស្រទាប់ ដីនិងទី៣បង្ខាំងរយៈពេលវែងនៅក្នុងមហាសមុទ្រត្រួវ បានរកឃើញតាមរយៈ ការចាក់បញ្ចូលឧស្ម័នកាបូនិកក្នុងជម្រៅរាប់ពាន់ហ្វីត(feet) ឬរាប់រយម៉ែត្រ ហើយត្រូវ បានស្រូបដោយទឹក។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម