សកម្មភាពអនុវត្តគម្រោងរួមគ្នារបស់ប្រទេសឬក្រុមហ៊ុនស្ថិតក្នុងបណ្តាប្រទេសឧប សម្ព័ន្ធ១ ដែលជាយន្តការអនុវត្តផ្អែកលើទីផ្សារដែលមានចែង ក្នុងមាត្រា៦នៃពិធីសារ ក្យូតូដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន ឬបង្កើនការស្រូបនិងចែករំលែកបរិមាណ នៃការកាត់បន្ថយការបញ្ចេញឧស្ម័ន។សកម្មភាពនៃការអនុវត្តរួមគ្នា ក៏មានចែងក្នុង មាត្រា៤.២(a)នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុ ផងដែរ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម