index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

គោលការណ៍ប្រុងប្រយ័ត្នជាមុន

Precautionary principle

វិធានការប្រុងប្រយ័ត្នជាមុនដើម្បីប្រមើលមើល ទប់ស្កាត់ ឬ​បង្រួម​​មូលហេតុ នៃ​ការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយ​ផល​ប៉ះពាល់ធ្ងន់ធ្ងររបស់វា ដូច មានចែង​ក្នុងមាត្រា៣​នៃ​អនុសញ្ញា​​​ក្រប​ខណ្ឌសហប្រជាជាតិស្ដីពី​ការប្រែ ប្រួល​អាកាស​ធាតុ​។​

នៅប្រទេសដែលមានការគំរាមកំហែងខ្លាំង ឬមាន​ការបំផ្លិច​បំផ្លាញមិន​​​​អាចស្រោចស្រង់បាន ប្រទេសនោះមិនត្រូវប្រើប្រាស់​កង្វះខាតភាពប្រាកដ ប្រជា​ផ្នែកវិទ្យាសាស្ដ្រ ដើម្បីជាមូលហេតុ​ក្នុង​ការពន្យារពេលចាត់វិធានការ ឡើយ ប៉ុន្ដែត្រូវពិចារណាថា​គោល​​​នយោបាយ និងវិធានការដោះស្រាយ​ការ​ប្រែប្រួល​អាកាស​​ធាតុ គួរតែមានប្រសិទ្ធិភាពចំណាយដោយ​ប្រើថ្លៃ​ចំណាយ​​ទាប​បំផុតដើម្បីធានានូវអត្ថប្រយោជន៍ជាសកល។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម