ឧស្ម័នផ្ទះកញ្ចក់មួយប្រភេទក្នុងចំណោម ឧស្ម័នផ្ទះកញ្ចក់ ទាំង៦ ដែលត្រូវកាត់ បន្ថយក្រោមពិធីសារក្យូតូ ដែលមានប្រភពសំខាន់ពីសកម្មភាពមនុស្ស គឺពីវិស័យ កសិកម្ម (ការគ្រប់គ្រងដី និងលាមកសត្វ) ការធ្វើប្រព្រឹត្តិកម្មសំណល់ រាវ ចំហេះឥន្ធនៈ ហ្វូស៊ីល និងដំណើរការឧស្សាហកម្មគីមី។ ឌីអាសូតម៉ូណូអុកស៊ីត(N2O) ក៏ត្រូវបាន បង្កើតឡើងដោយធម្មជាតិពីប្រភពជីវសាស្រ្ដជាច្រើនផ្សេងទៀតនៅក្នុងដី និងទឹកជា ពិសេស សកម្មភាពមីក្រូជីវសាស្រ្ដនៅព្រៃត្រូពិកសើម។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម