index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ពិធីសារក្យូតូ

Kyoto Protocol

កិច្ចព្រមព្រៀងអន្តរជាតិដែលបានអនុម័តនៅទីក្រុងក្យូតូ (ប្រទេសជប៉ុន) ក្នុង ខែធ្នូ ឆ្នាំ១៩៩៧ បន្ថែមទៅលើ​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុ ហើយដែលតម្រូវឱ្យប្រទេសជឿនលឿន និង​ប្រទេសសេដ្ឋកិច្ចអន្តរ  កាលកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (ឧស្ម័នកាបូនិក មេតាន ឌីអាសូត​ម៉ូ​ណូអុកស៊ីត អ៊ីដ្រូភ្លុយអរ៉ូកាបួ ពែភ្លុយអរ៉ូកាបួ និងស៊ិលភួអ៊ិចសាភ្លុយអរីត) យ៉ាង ហោចណាស់ឱ្យបាន ៥% ក្រោមកម្រិតគោលឆ្នាំ១៩៩០ នៅក្នុងរយៈពេលពីឆ្នាំ ២០០៨ដល់ឆ្នាំ២០១២។

ពិធីសារក្យូតូនេះ ចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៥។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម