ទម្រង់អុកស៊ីសែនបីអាតូម( O3 ) ដែលជាសមាសធាតុឧស្ម័ននៃបរិយាកាស។ នៅក្នុង មណ្ឌលអាកាសរចល់វាកើតឡើងតាមរយៈប្រតិកម្មផូតូគីមីជាមួយនឹងឧស្ម័ន នានាកើតចេញពីសកម្មភាពមនុស្ស ( អ័ព្ទ ) ។ អូសូន ក្នុងមណ្ឌលអាកាសរចល់ មាន នាទីជា ឧស្ម័នផ្ទះកញ្ចក់។ក្នុងមណ្ឌលអាកាសស្ងប់អូសូនកើតចេញពីអន្តរកម្ម រវាងកាំ រស្មីស្វាយអុលត្រាពីព្រះអាទិត្យ និងម៉ូលេគុលអុកស៊ីសែន(O2)។
នៅក្នុង មណ្ឌលអាកាសស្ងប់អូសូនមានតួនាទីចម្បង ក្នុងការធ្វើឱ្យមានតុល្យ ភាពរំភាយកាំរស្មីក្នុងមណ្ឌលអាកាសស្ងប់។ អូសូនមានកំហាប់ខ្ពស់បំផុតនៅក្នុង ស្រទាប់អូសូន។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម