កិច្ចព្រមព្រៀងអន្តរជាតិស្តីពីការការពារស្រទាប់អូសូន ដោយតម្រូវឱ្យមាន ការគ្រប់គ្រងការប្រើប្រាស់ និងការផលិតសារធាតុគីមីផ្ទុកពពួកក្លរ និងប្រូម ដែល បំផ្លាញស្រទាប់អូសូន នៅមណ្ឌលអាកាសស្ងប់ ដូចជា ក្លរ៉ូភ្លុយអរ៉ូកាបួ មេទីល ក្លរ៉ូហ្វម កាបូនតេត្រាក្លរួ និងសារធាតុផ្សេងទៀតជាច្រើន ហើយត្រូវបានអនុម័ត នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដាក្នុងឆ្នាំ១៩៨៧។
ពិធីសារម៉ុងរ៉េអាល់ស្តីពី សារធាតុបំផ្លាញស្រទាប់អូសូនត្រូវបានកែសម្រួល និងធ្វើវិសោធនកម្មជាបន្តបន្ទាប់នៅទីក្រុងឡុងដ៏ (១៩៩០) ទីក្រុងកូប៉ិនហាក (១៩៩២) ទីក្រុងវីយេន (១៩៩៥) ទីក្រុងម៉ុងរ៉េអាល់ (១៩៩៧) និងទីក្រុងប៉េកាំង (១៩៩៩) ។ល។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម