ស្ថាប័នផ្តល់មូលនិធិដើម្បីទ្រទ្រង់គម្រោង កម្មវិធី គោលនយោបាយ និងសកម្មភាព ផ្សេងៗរបស់ភាគីប្រទេសកំពុងអភិវឌ្ឍឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ មូលនិធិនេះ គ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង។ នៅសន្និសីទបណ្តាភាគី លើកទី១៦ នៅទីក្រុងកាន់គុន ឆ្នាំ២០១០ រដ្ឋាភិបាលនានាបានបង្កើតមូលនិធិអាកាសធាតុ បៃតងមួយ ដែលដើរតួជាអង្គភាពប្រតិបត្តិការយន្តការហិរញ្ញវត្ថុ ដូចមានចែងក្នុងមាត្រា១១ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម