យន្តការសេដ្ឋកិច្ចផ្អែកលើគោលការណ៍ទីផ្សារ ដែលបណ្តាភាគីក្នុងពិធីសារក្យូតូ អាច ប្រើប្រាស់ក្នុងបំណងកាត់បន្ថយផលប៉ះពាល់នៃសក្តានុពលសេដ្ឋកិច្ចដែលតម្រូវឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
យន្តការទាំងនេះរួមមាន ការអនុវត្តរួមគ្នា (មាត្រា៦) យន្តការអភិវឌ្ឍន៍ស្អាត(មាត្រា១២) និងពាណិជ្ជកម្មការបញ្ចេញឧស្ម័ន (មាត្រា១៧)។
ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម