index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

សក្ដិសិទ្ធិភាព

Efficacy
 
រង្វាស់ដើម្បីឱ្យដឹងថាកម្លាំងរំភាយរស្មីមួយដែលចេញពីយន្ដការបង្កដោយ សកម្មភាពមនុស្សឬធម្មជាតិ មានប្រសិទ្ធិភាពបែបណាក្នុងការធ្វើឱ្យមានការ ប្រែប្រួលលំនឹងសីតុណ្ហភាពផ្ទៃមធ្យមពិភពលោកធៀបនឹងសមមូល​កម្លាំង រំ ភាយ​រស្មី​ចេញ​ពីឧស្ម័នកាបូនិក
តាមការកំណត់ កំណើនឧស្ម័នកាបូនិកមួយឯកតាមានសក្ដិសិទ្ធិភាពមួយ។ វិសមរូបសក្ដិសិទ្ធិភាពអាកាសធាតុ អាចបណ្ដាលមកពី​ការកែសម្រួល​រហ័ស​នៃ​កម្លាំងដែលបានប្រើខុសពីកម្លាំងផ្សេងៗទៀត។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម