index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

កំលុងពេលប្ដេជ្ញាចិត្ដអនុវត្ដ

Commitment period

កំលុងពេលនៃគម្រោងកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់ឲ្យបានទៀង​ទាត់​ ដែល ក្នុងពេលនោះតម្រូវឲ្យប្រទេសមួយចំនួនកាត់បន្ថយ​ការបញ្ចេញឧស្ម័ន ក្នុង បរិមាណ​ជាក់លាក់។​

កំលុងពេលប្ដេជ្ញាចិត្ដអនុវត្ដដំណាក់កាលទី១នៃ​ពិធីសារក្យូតូ​ ​បាន​ចាប់ផ្ដើម ពីឆ្នាំ២០០៨ ដល់ចុងឆ្នាំ២០១២។

ការប្ដេជ្ញាចិត្ដថ្មីរបស់បណ្ដាប្រទេសភាគីក្នុងឧបសម្ព័ន្ធ១​ នៃ​ពិធី​​សារ​ក្យូតូ បានឯកភាពលើការប្ដេជ្ញាចិត្ដដំណាក់កាលទីពីរ​ ចាប់​ពី​ថ្ងៃទី១ ខែមករា ឆ្នាំ ២០១៣ ដល់ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០២០។​

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម