banner

អត្ថបទថ្មី៖ អំពើក្បត់ជាតិ ក្នុងរូបភាពជា បទសន្ទិដ្ឋិភាពជាមួយបរទេស ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា

ដោយ ចក សម្បត្តិ, 13-09-2017 , 12:01 , Category : អត្ថបទថ្មី

ការបែងចែកអាសនៈក្នុងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា

ដោយ លី វ៉ុង និង រស់ សុខណារុណ, 12-06-2017 , 09:26 , Category : អត្ថបទថ្មី

ព្រះរាជាណាចក្រកម្ពុជា អនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាពលរដ្ឋ ជាម្ចាស់អំណាច និងប្រើអំណាចរបស់ខ្លួន តាមរយៈស្ថាប័នជាតិកំពូល ដែលរួមមាន រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ដែលស្ថាប័នទាំងនេះ ប្រសូតចេញពីការបោះឆ្នោតជាសកល និង អសកល។

ដំណើរការវិវត្តន៍នៃសិទ្ធិការពារខ្លួនក្នុងប្រទេសកម្ពុជា៖ បរិបទទូទៅ និងការឃាត់ខ្លួន

ដោយ អ៊ី ម៉ាណូកា, 10-03-2017 , 10:50 , Category : អត្ថបទថ្មី

សិទ្ធិការពារខ្លួន ត្រូវបានផ្តល់ឲ្យ និងយកមកធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ផ្តល់ឲ្យភាគីនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ដែលជាពិសេសផ្តោតសំខាន់លើជនល្មើស ដើម្បីធានាភាពត្រឹមត្រូវក្នុងការស្វែងរកការពិត និងអាចទទួលបានការជម្រះក្តីប្រកបដោយយុត្តិធម៌។​ ក្នុងនាមជាប្រទេសហត្ថលេខីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ​ និងសិទ្ធិនយោបាយ​ និងលិខិតតូបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្សផ្សេងទៀតនោះ ប្រទេសកម្ពុជាមានកាតព្វកិច្ចគោរព ការពារ និងលើកស្ទួយសិទ្ធិការពារខ្លួន ហើយដែលសិទ្ធិនេះមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា​ និងច្បាប់ពិសេសដទៃទៀត ដូចជាច្បាប់ស្តីពីយុត្តិធម៌អនីតិជនជាដើម។

អត្ថបទថ្មី៖ វិមជ្ឈការនៅប្រទេសកម្ពុជា

ដោយ លី វ៉ុង, 06-02-2017 , 23:27 , Category : អត្ថបទថ្មី

ក្នុង​ឆ្នាំ២០១៧នេះ ការ​បោះឆ្នោត​ជាសកលដើម្បី​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ អាណត្តិទី៤ នឹង​ត្រូវរៀបចំ​ឡើង ដែលជាដំណើរការ​នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈការកែទម្រង់តាមបែបវិមជ្ឈការនិង​វិសហមជ្ឈការ​ (Decentralization & Deconcentration - D&D)។

អត្ថបទ៖ គោលការណ៍ «កិច្ចព្រមព្រៀងត្រូវតែគោរពដោយសុឆន្ទៈ» ឬ Pacta Sunt Servanda de Bona Fide

ដោយ ទី ហ្សានិត, 28-01-2017 , 17:24 , Category : អត្ថបទថ្មី

គោលការណ៍ «កិច្ចព្រមព្រៀងត្រូវតែគោរពដោយសុឆន្ទៈ» (ឬជាភាសាឡាតាំង Pacta Sunt Servanda de Bona Fide) ត្រូវបានចាត់ទុកជាគោលការណ៍មូលដ្ឋានដ៏សំខាន់មួយសម្រាប់នីតិអន្តរជាតិសាធារណៈ ដែលគុណតម្លៃរបស់គោលការណ៍នេះបានដើរតួនាទីយ៉ាងសម្បើម ក្នុងការកសាងប្រព័ន្ធនីតិអន្តរជាតិសាធារណៈមួយរហូតដល់បច្ចុប្បន្ន និងបន្តទៅអនាគតទៀត។ ការលើកយកគោលការណ៍ដ៏សំខាន់នេះមកពន្យល់បរិយាយជូនអ្នកសិក្សាស្រាវជ្រាវទាំងអស់ គ្រាន់តែធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកបង្កើនចំណេះដឹងបន្ថែមទៀតអំពីមូលដ្ឋានគ្រឹះនៃនីតិអន្តរជាតិសាធារណៈ ជាពិសេសការស្វែងយល់ពីមូលដ្ឋាននៃតម្លៃគតិយុត្តរបស់វិធាននានារបស់ប្រព័ន្ធនីតិអន្តរជាតិសាធារណៈ ដោយឈរលើគោលការណ៍នៃទ្រឹស្តីឆន្ទៈនិយម (Volontarisme)។

អត្ថបទ៖ ចំណាត់ការបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ដោយ អ៊ី ម៉ាណូកា, 02-01-2017 , 14:30 , Category : អត្ថបទថ្មី

ដោយសង្កេតឃើញមានការកើនឡើងនៃចំនួនអ្នកញៀនគ្រឿងញៀន ​ស្មើនឹង ២៩.៣៦% បើធៀបនឹងឆ្នាំមុនៗ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ បានដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧)។​ ឯកសារផែនការដែលមានកម្រាស់ ៦ ទំព័រនេះ មានគោលបំណងប្រយុទ្ធប្រឆាំងនឹងការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅទួទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ក្នុងទិសដៅ និងចក្ខុវិស័យធ្វើយ៉ាងណាដើម្បីធានាឲ្យបានថាកម្ពុជាជាប្រទេសគ្មានគ្រឿងញៀន ក្រោមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ទាញចេញពីឯកសារគោលនយោបាយនេះ សំណួរដែលចោទឡើង គឺតើអ្វីជាយន្តការច្បាប់ស្ដីពីចំណាត់ការបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ចម្លើយមាននៅក្នុង អត្ថបទដែលជា ស្នាដៃនិពន្ធនៃ កញ្ញា អ៊ី ម៉ាណូកា សមាជិកស្ថាបនិកសាលាត្រាជូ។

អត្ថបទ៖ ខ្លឹមសារសង្ខេបសេចក្តីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក.ស្តីពីការជំទាស់ នឹងតារាងឯកសារបានមកពីអំពើទារុណកម្ម

ដោយ មាស បូរ៉ា, 09-12-2016 , 12:02 , Category : អត្ថបទថ្មី

មនុស្សទូទៅបានដឹងអំពី អំពើទារុណកម្ម នៅក្នុងពេលទាញយកចម្លើយសារភាព ដែលបាន​ប្រព្រឹត្ត​នៅក្នុង​គុកទួលស្លែង​ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ ចម្លើយសារភាព ជាប្រភេទនៃភស្តុតាង​ជាលាយលក្ខណ៍​អក្សរ ដែលអាច​ប្រើ​ប្រឆាំងនឹងបុគ្គលណាមួយ ឬ ប្រើជាប្រយោជន៍ គាំទ្រការចោទ​ប្រកាន់​​របស់ភាគីណាមួយក្នុងរឿងក្តី ហើយតុលាការអាចយកមកពិចារណាបាន។ ការពិត ភស្តុតាង​របៀប​នេះ ពាក់ព័ន្ធផ្ទាល់នឹង​សំណុំរឿង​លេខ ០១ ដែលមានលោក ឌុច ជាជនសង្ស័យ (ឥឡូវជា​ទណ្ឌិត)។ ក៏ប៉ុន្តែ បញ្ហាផ្លូវច្បាប់ ដែលចោទ​ឡើង​ពាក់ព័ន្ធ​នឹងចម្លើយសារភាព ត្រូវបានលើក​ឡើងដោយ​មេធាវី របស់លោកស្រី អៀង ធីរិទ្ធ ដែលជា​ជនត្រូវចោទម្នាក់​នៃសំណុំរឿងលេខ ០២ (ឥឡូវគាត់បាន​ស្លាប់ហើយ)។ មេធាវី បារម្ភថា ប្រសិន​បើ​ចម្លើយ​សារភាព អាចត្រូវ​បានយកមកប្រើដោយតុលាការ ព័ត៌​មានទាញពីចម្លើយទាំងនោះ អាចបង្កើត​ព័ត៌មានបង្ហាញពីតួនាទី រចនាសម្ព័ន្ធ របស់លោកស្រី អៀង ធីរិទ្ធ ដែលនាំឲ្យមានការទទួលខុស​ត្រូវ​ព្រហ្មទណ្ឌ​​ចំពោះបទល្មើសដែលត្រូវបានចោទ។

អត្ថបទ៖ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន៖ សង្ខេប និង យោបល់

ដោយ មាស បូរ៉ា, 25-10-2016 , 10:05 , Category : អត្ថបទថ្មី

បុគ្គល មិនអាចរួចខ្លួនពីការទទួលខុសត្រូវចំពោះទង្វើខុសច្បាប់ជាធរមាន ដោយផ្អែក​លើការ​អះ​អាង​ថា ខ្លួនមិនបានដឹងថាមានច្បាប់ចែងហាមឃាត់ទង្វើនោះទេ។ ការដឹងច្បាប់ ជាយន្តការការពារប្រឆាំងនឹងការ បំពារបំពានជាយថាហេតុដោយបុគ្គល ឬអាជ្ញាធរណាមួយ។ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ពិតជាពិសេស ដែលមាតាបិតាត្រូវដឹង ពីព្រោះវាពាក់ព័ន្ធសិទ្ធិ និងការទទួលខុសត្រូវរបស់បុត្រាបុត្រីរបស់អ្នក ដែលជា អនីតិជន ហើយអាចជួយពួកគេដោយអន្លើ ក្នុងករណីពួកគេបានប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌណាមួយ។

អត្ថបទ៖ បទល្មើសជាក់ស្តែងក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា

ដោយ ចក សម្បត្តិ, 29-09-2016 , 10:21 , Category : អត្ថបទថ្មី

បទល្មើសជាក់ស្តែងមានអត្ថិភាពក្នុងសង្គមកម្ពុជាតាំងពីឆ្នាំ១៩៤៧ ជាពេលដែលកម្ពុជាបានស្គាល់នូវរដ្ឋធម្មនុញ្ញបែបសម័យទំនើបដំបូង។ ប៉ុន្តែ បច្ចុប្បន្នច្បាប់កម្ពុជាមិនចែងអំពីនិយមន័យនៃពាក្យថាអ្វីទៅបទល្មើសជាក់ស្តែងនោះទេ។ ក៏ប៉ុន្តែបែរជាបញ្ញត្តិកំណត់យកស្ថានភាពមួយចំនួនថាជាបទល្មើសជាក់ស្តែង បើទោះបីជាចំណងជើងនៃមាត្រា ៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជាឆ្នាំ ២០០៧ ដែលកំពុងជាធរមានបានកំណត់អំពីនិយមន័យនៃបទឧក្រិដ្ឋ ឬមជ្ឈិមជាក់ស្តែង។បើយោងតាមសន្ទានុក្រមបារាំងខ្មែរនៃពាក្យច្បាប់ បទល្មើសជាក់ស្តែងត្រូវបានផ្តល់និយមន័យថាគឺជាបទឧក្រិដ្ឋ ឬមធ្យមដែលកំពុងតែប្រព្រឹត្ត ឬដែលប្រព្រឹត្តរួចភ្លាមៗ។ដោយឡែក វចនានុក្រមគតិយុត្តបារាំង Gérald Cornuឆ្នាំ២០០៧ បានផ្តល់និយមន័យនៃបទល្មើសជាក់ស្តែងថា គឺជាបទល្មើសដែលត្រូវបានពិនិត្យឃើញនៅពេលកំពុងប្រព្រឹត្ត ឬភ្លាមៗ ក្រោយពេលប្រព្រឹត្ត (ករណីជនម្នាក់ត្រូវបានគេចាប់បានភ្លាមៗ ពេលកើតហេតុ ឬករណីបង្ហាញអំពីរយៈពេលមួយខ្លីរវាង អំពើជាតម្រុយជាមួយនឹងបទល្មើស) ដែលស្ថានភាពនេះត្រូវបានចាត់ទុកថា ជាបទល្មើសជាក់ស្តែង នឹងនាំឲ្យមានការកើនឡើងនូវអំណាចរបស់មន្រ្តីនគរបាលយុត្តិធម៌ និងក្នុងករណីខ្លះអនុញ្ញាតឲ្យមានការធ្វើបណ្តឹងលឿនរហ័សទៅសាលាមជ្ឈិម។

អត្ថបទ៖​ របបមាតិកភណ្ឌ

ដោយ នូ ច័ន្ទសុគន្ធា, 11-10-2016 , 10:26 , Category : អត្ថបទថ្មី

របបមាតិកភណ្ឌគឺជាសិក្សាលើទ្រព្យទាំងឡាយដែលកើតមុន ឬនៅពេលដែលរៀបអាពាហ៍ពិពាហ៍ ដោយគិតរួមបញ្ចូលទាំងទ្រព្យសកម្ម និងទ្រព្យអកម្ម ហើយរបបនេះបង្កើតជាចំណងគតិយុត្តតាមផ្លូវច្បាប់ ដោយសារចំណងអាពាហ៍ពិពាហ៍។ របបនេះក៏និយាយពីការកំណត់សិទ្ធិ និងកាតព្វកិច្ចដែលមានទំនាក់ទំនងរវាងសហព័ទ្ធគ្នាឯង ឬរវាងតតិយជន ហើយវាបានកំណត់ផងដែរនូវសិទ្ធិ និងអំណាចលើការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធទាំងពីរនៅពេលមានចំណងអាពាហ៍ពិពាហ៍ ឬចំណងអាពាហ៍ពិពាហ៍ត្រូវបានរំលាយ ។ ទន្ទឹមនឹងនេះដែរ របបមាតិកភណ្ឌគឺជាពាក្យដែលបានមកពីការបកប្រែពីភាសាបារាំង Régime matrimonial ដែលមានន័យថាជា លក្ខន្តិកៈដែលគ្រប់គ្រងទៅលើទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ប្តី និងប្រពន្ធជាមួយគ្នាផងនិងជាមួយអ្នកដ៏ទៃផង នៅក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ និងនៅពេលផ្តាច់ចំណងអាពាហ៍ពិពាហ៍នេះ។

សាលរូបភាព

បណ្ណាល័យអេឡិចត្រូនិក

ស្វែងរកពាក្យគន្លឹះ

ចុះឈ្មោះដើម្បីទទួលព័ត៌មាន - Subscribe

វាក្យស័ព្ទច្បាប់

អត្ថបទថ្មី

ព័ត៌មានផ្សេងៗទៀត

សិក្ខាសាលា

ព័ត៌មានផ្សេងៗទៀត

បច្ចុប្បន្នភាពគតិយុត្តកម្ពុជាប្រចាំសប្តាហ៍

ព័ត៌មានផ្សេងៗទៀត

ជំនួយស្មារតី

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានថ្មី

ព័ត៌មានផ្សេងៗទៀត

បទវិចារណកថា

ព័ត៌មានផ្សេងៗទៀត

Sala Traju Association
#31C, Street 222, Boeung Raing, Daun Penh,
Phnom Penh 13253 Cambodia
Tell : 023 541 888,
E-mail: traju.infos@gmail.com
Design by Freedomteam ©2016-2017 salatraju
Admin login

សូមរក្សាទំនាក់ទំនងជាមួយយើង