index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ក្លរ៉ូភ្លុយអូរ៉ូកាបួ

Chlorofluorocarbons(CFCs)

ប្រភេទឧស្ម័នផ្ទះកញ្ចក់ ស្ថិតក្រោមពិធីសារម៉ុងរ៉េអាល់​ ឆ្នាំ​១៩៨៧​​ហើយ ត្រូវបានប្រើប្រាស់សម្រាប់ទូរទឹកកក ម៉ាស៊ីនត្រជាក់​ សម្ភារៈវេចខ្ចប់ អ៊ីសូឡង់​ សារធាតុ​រំលាយ​ឬសារ​ធាតុ​បាញ់អាអេរ៉ូ​សូល។

ដោយសារឧស្ម័នក្លរ៉ូភ្លុយអូរ៉ូកាបួមិនអាចត្រូវបានបំផ្លាញនៅ​ក្នុង​បរិយា កាសទាបវាបានរសាត់ចូលបរិយាកាសខ្ពស់បំបែក​ស្រទាប់​អូសូនក្នុងលក្ខ ខណ្ឌសមស្រប​។​ឧស្ម័នទាំងនេះ​កំពុង​ត្រូវបានជំនួសដោយសមាសធាតុផ្សេង ទៀត រួមមានពពួក​អ៊ីដ្រូក្ល​រ៉ូភ្លុយអូរ៉ូកាបួ និងអ៊ីដ្រូភ្លុយអូរ៉ូកាបួ ដែលជា​ប្រភេទ​ឧស្ម័ន​ផ្ទះ​​កញ្ចក់​ស្ថិតក្រោមពិធីសារក្យូតូ ដែលត្រូវបានអនុម័តនៅឆ្នាំ​១៩៩៧​​​​ និងបានចូលជាធរមាននៅឆ្នាំ​២០០៥។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម