index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ឧស្ម័នកាបូនិក| កំណកអាកាស| ព្យសនកម្ម| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ឧស្ម័នសមាសធាតុភ្លុយអរ

Fluorinated gases

ក្រុមឧស្ម័នផ្ទះកញ្ចក់សំយោគដែលមានសក្ដានុពលកម្ដៅសកលខ្លាំង ដូចជា អ៊ីដ្រូភ្លុយអរ៉ូកាបួ( HFCs ) ​ ពែរភ្លុយអរ៉ូកាបួ( PFCs )និងស៊ុលភួអិចហ្សាភ្លុយអូរីត ភាយចេញពីដំណើរការឧស្សាហកម្មផ្សេងគ្នា ដែលជួនកាលក្រុមឧស្ម័នប្រភេទនេះ ត្រូវបានប្រើជំនួស សារធាតុបំផ្លាញស្រទាប់អូសូន និងមណ្ឌលអាកាសស្ងប់ ដូចជា​ ក្លរ៉ូភ្លុយអរ៉ូកាបួ(CFCs)អ៊ីដ្រូក្លរ៉ូភ្លុយអរ៉ូកាបួ( HCFCs )និងហាឡុង និងប្រើប្រាស់ ជាមេត្រជាក់ សារធាតុសម្រាប់ផលិតស្នោ សារធាតុពន្លត់អគ្គិភ័យ សារធាតុរំលាយ ថ្នាំកសិកម្ម និងឧស្ម័នបណ្ណែនអាអេរ៉ូសូល។ ឧស្ម័នទាំងនេះបញ្ចេញបរិមាណតិចតួច ធៀបនិង ឧស្ម័នកាបូនិក ( CO2 )មេតាន( CH4 )ឌីអាសូតម៉ូណូអុកស៊ីត ( N2O ) ប៉ុន្តែដោយសារវាជា ឧស្ម័នផ្ទះកញ្ចក់ដែលមានឥទ្ធិពលខ្លាំង ជួនកាលគេហៅថាជា ឧស្ម័នដែលមាន សក្ដានុពលកម្ដៅសកលកម្រិតខ្ពស់។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម